វិធីសាស្រ្តនៃការសិក្សានៅផ្ទះ
បរិស្ថានជុំវិញ
និងវិធីសាស្រ្តរបស់មនុស្សម្នាក់ៗ គឺសំខាន់សម្រាប់ផ្តោតអារម្មណ៍ក្នុងការសិក្សារៀនសូត្រឲ្យបានល្អ។
ពណ៌ និងពន្លឺ
ពណ៌ជុំវិញខ្លូនល្អបំផុតគឺ
ខៀវខ្ចី បៃតងខ្ចី និងពណ៌ព្រឿងៗ និងត្រូវមានពន្លឺគ្រប់គ្រាន់ក្នុងបន្ទប់ដែលត្រូវសិក្សា។
សាកល្បងប្តូរទីតាំងតុសិក្សាពីរទៅបីដងដើម្បីប្រៀបធៀបមួយណាល្អជាងគេក្នុងការផ្តោតអារម្មណ៍សិក្សា។
តុ និងសម្ភារសិក្សា
មុននឹងចាប់ផ្តើមសិក្សាមុខវិជ្ជាណាមួយ
ត្រូវប្រាកដថាសម្ភារៈសិក្សាត្រូវមានទាំងអស់នៅលើតុ រួមមាន សៀវភៅសរសេរ សៀវភៅព្រាង សៀវភៅពុម្ភ
ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ វចនានុក្រម។ល។ ទៅតាមមុខវិជ្ជា ដើម្បីកុំឲ្យមានការបង្អាក់ដំណើរការ
និងការផ្តោតអារម្មណ៍សិក្សា ពេលភ្លេច និងទៅយកសម្ភារណាមួយនោះ។
ការពិតគ្រប់មុខវិជ្ជា
និងពេលវេលាគឺសំខាន់ណាស់ដើម្បីឈានទៅដល់ភាពជោគជ័យ។ ដូច្នេះត្រូវរៀបកាលវិភាគ
និងតារាងកិច្ចការដែលត្រូវធ្វើ ឲ្យបានច្បាស់ប្រចាំថ្ងៃ។
មិនត្រូវខកខានកិច្ចការមួយណាឡើយ។
ត្រូវធ្វើកំណត់ហេតុចំណុចសំខាន់សម្រាប់រំលឹកនៅពេលក្រោយ ឬពេលភ្លេច។
គូសសំគាល់ដល់ចំណុច ដែលត្រូវបានរំខានពេលកំពុងសិក្សា ដូចជា៖ ភ្ញៀវមកលេង
ទូរស័ព្ទរោទ៍។ល។
ការសម្រាក
មុននឹងបន្តទៅមុខវិជ្ជាបន្ទាប់មួយទៀត
ល្អបំផុតគឹសម្រាក២០នាទី។ ជជែកគ្នាលេង មើលទេសភាព ស្តាប់បទចំរៀងដែលចូលចិត្ត
ឬអាហារសម្រន់។ ហាមលេងGame មើលYoutube Facebookជាដើម
ក្នុងកំឡុងពេលសម្រាក។

No comments:
Post a Comment