Ch 06

ផ្កាអ័រគីដេ Growing orchid

ផ្កាអ័រគីដេ

ប្រជាប្រិយភាព​ផ្កាអ័រគីដេ​នេះ គឺ​ត្រូវបាន​ទទួលស្គាល​យ៉ាង​ទូលំទូលាយ។ ដើម​វា​ផ្តលនូវ​ផ្កា​មាន​ព័ណ៌​ឆើតឆាយ​បាន​រាប់​ខែ និង​មាន​ផ្កា​រីក​ថ្មី​ពេញ​មួយឆ្នាំ។ អ្វីដែល​ល្អ​នោះ​គឺ វា​អាច​រីកលូតលាស់​បានល្អ មិន​ខ្វល់​ពី​បរិយាកាស​តំបន់។
ប្រភេទ​ផ្កា
អ័​រ​គី​ដេ (កូនកាត់)

កំពស់ និង​ទំហំ
ក និង ទ (30cm)

ទីតាំង
មាន​ពន្លឺ​គ្រប់គ្រាន់ តែ​មិន​ដាក់​ត្រូវពន្លឺ​ថ្ងៃផ្ទាល់

ពេលវេលា
រីក​គ្រប់ពេល

ទំហំមុខកាត់​ផើង
(15cm)

ប្រភេទ​ជី
20-10-20

ប្រភេទ​ដី
Ph 6.0-7.0

ការថែទាំ
 ផ្កា​វា​ជាទូទៅ​រីក​នៅលើ​ដើម  ហើយ​វា​ជា​ប្រភេទ​វ​ល្លិ៍ ដូច្នេះ​ត្រូ​វ​មាន​បង្គោល​ទ្រ។ ដើម​វា​មាន​ផ្កា និង​រីក​គ្រប់ពេល​ក្នុង​មួយឆ្នាំ។ ពេល​ផ្កា​ចាប់ផ្តើម​ស្វិត​ស្រពោន ត្រូវ​កាត់​ដើម ឬ​មែក​ត្រឹម​ថ្នាំង​ទី​ពីរ​រាប់​ពី​គល់ ដើម្បី​ឲ្យ ត្រួយ ឬ​ផ្កា​ថ្មី​ទៀត​លូតលាស់​បានល្អ។ ទង​ថ្មី​នឹង​ចាប់​លូត​ចេញពី​កន្លែង​កាត់ ហើយ​ផ្តល់នូវ​ពន្លក​ផ្កា​ថ្មី​តទៅទៀត។

ការ​បំប៉ន
អ័​រ​គី​ដេ ជា​ប្រភេទ​ផ្កា​ត្រូវការ​សំណើម​ខ្ពស់។ ស្រោច​ទឹក​ឲ្យ​បាន​ទៀងទាត់ ស្រោច​ពេលព្រឹក​ឲ្យ​ជោគ​គល់ និង​បាញ់​ទឹក(spray)ស្រោច​ផ្កា ស្លឹក។ បើសិនជា​អាច យក​ស្លែ ឬ​សារា​យមក​គ្រប់​ដី​នៅ​គល់​ដើម្បី​ឲ្យ​សំណើម​នៅបាន​យូរ ហើយក៏​ជាការ​ទាក់ទាញ​មួយ​ដែរ។ ប្រើ​ជីលាយ​ទឹក​មួយខែ​ម្តង មុន​បាញ់​ជី​ត្រូវ​ស្រោច​ទឹក​អ័​រ​គី​ដេ​ឲ្យ​ជោក​សិន បើ​មិន​ដូច្នោះ​ទេ វា​ធ្វើ​ឲ្យ​ឫស​ក្រៀម ហើយ​ងាប់ សំខាន់បំផុត​គឺ ឫស និង​គល់​ត្រូវ​ឲ្យ​សើម​មុនពេល​បាញ់​ជី។ (ឈ្មោះ ជី​ផ្កាអ័រគីដេ)

ផ្សេងៗ

ដាំ​ចម្រុះ​ប្រភេទ​គ្នា​ដើម្បី​ឲ្យ​មាន​ភាពឆើតឆាយ និង​ផ្កា​រីក​ប្រដាក់​គ្នា។

No comments:

Post a Comment