វិធីដាំផ្កាកុលាប ក្នុងផើង
ជម្រើសបុរាណសម្រាប់ការរចនាសួនឲ្យមានសោភ័ណភាព គឺយើងគិតឃើញដំបូងគេគឺផ្កាកុលាប។ ផ្កាកុលាបត្រូវការកន្លែងល្មមសមរម្យដើម្បីបង្អួតពណ៌ និងក្លិន។ ទោះជាយ៉ាងណាគេបានបង្កាត់ពូជវាបានជាច្រើន ដ៏ស្រស់ស្អាតដែលមានលក្ខណៈស្រដៀងៗគ្នា និងល្អឥតខ្ចោះសម្រាប់ការដាំក្នុងផើង ហើយមានលក្ខណៈងាយស្រួលក្នុងការថែទាំ។
ប្រភេទផ្កា
កុលាប
កំពស់ និងទំហំ
ក និង ទ (75cm)
ទីតាំង
ដាក់ឲ្យត្រូវថ្ងៃ
ទំហំមុខកាត់ផើង
(45cm)
ប្រភេទជី
6-12-6
ប្រភេទដី
Ph 6.0-7.0
ការថែទាំ
កាត់ផ្កាដែលស្វិតស្រពោនឲ្យបានទៀងទាត់ ដើម្បីឲ្យត្រួយផ្កាដ៏ទៃទៀតឆាប់បែកមែកនិងផ្កាបានច្រើន។ កាត់មែក១ឆ្នាំម្តង ក្នុងខែមិនា មើលមែកណាដែល ងាប់ មានជម្ងឺ អត់ស្លឹក។ ដើម្បីឲ្យមែកដុះពន្លកថ្មីៗបានល្អ គឺត្រូវមើលពីចុងចុះមកក្រោម ដល់ត្រឹមមែកដែលស្រស់ល្អគ្មានបញ្ហា កាត់តម្រឹមត្រង់ហ្នឹង ឬ8cm ពីចុង។
ការបំប៉ន
ស្រោចទឹកឲ្យបានរាល់ថ្ងៃ និងដាក់ជី២សប្តាស៍ម្តង។ ចាប់់ផ្តើមដាំដំបូងល្អបំផុតគឺខែមិនា។
ផ្សេងៗ
ដើម្បីឲ្យកាន់តែស្រស់ស្អាត ពណ៌ផើងក៏ជាចំណែកមួយដែរ។ ជ្រើសរើសផើងពណ៌ ខៀវ ឬពណ៌ផ្កាឈូកខ្ចី។




No comments:
Post a Comment