វិធីដាំផ្កាអ័រគីដេ
ប្រជាប្រិយភាពផ្កាអ័រគីដេនេះ
គឺត្រូវបានទទួលស្គាលយ៉ាងទូលំទូលាយ។ ដើមវាផ្តលនូវផ្កាមានព័ណ៌ឆើតឆាយបានរាប់ខែ
និងមានផ្ការីកថ្មីពេញមួយឆ្នាំ។ អ្វីដែលល្អនោះគឺ វាអាចរីកលូតលាស់បានល្អ
មិនខ្វល់ពីបរិយាកាសតំបន់។
ប្រភេទផ្កា
អ័រគីដេ (កូនកាត់)
កំពស់
និងទំហំ
ក និង ទ (30cm)
ទីតាំង
មានពន្លឺគ្រប់គ្រាន់ តែមិនដាក់ត្រូវកំដៅថ្ងៃផ្ទាល់
ពេលវេលា
រីកគ្រប់រដូវ
ទំហំមុខកាត់ផើង
(15cm)
ប្រភេទជី
20-10-20
ប្រភេទដី
Ph
6.0-7.0
ការថែទាំ
ផ្កាវាជាទូទៅរីកនៅលើដើម ហើយវាជាប្រភេទវល្លិ៍ ដូច្នេះត្រូវមានបង្គោលទ្រ។
ដើមវាមានផ្កា និងរីកគ្រប់ពេលក្នុងមួយឆ្នាំ។ ពេលផ្កាចាប់ផ្តើមស្វិតស្រពោន
ត្រូវកាត់ដើម ឬមែកត្រឹមថ្នាំងទីពីររាប់ពីគល់ ឬពីខ្នែង ដើម្បីឲ្យ ត្រួយ ឬផ្កាថ្មីទៀតលូតលាស់បានល្អ។
ទងថ្មីនឹងចាប់លូតចេញពីកន្លែងកាត់ ហើយផ្តល់នូវពន្លកផ្កាថ្មីតទៅទៀត។
ការបំប៉ន
អ័រគីដេ ជាប្រភេទផ្កាត្រូវការសំណើមខ្ពស់។
ស្រោចទឹកឲ្យបានទៀងទាត់ ស្រោចពេលព្រឹកឲ្យជោគគល់ និងបាញ់ទឹក(spray)ស្រោចផ្កា ស្លឹក។ បើសិនជាអាច យកស្លែ ឬសារាយមកគ្រប់ដីនៅគល់ដើម្បីឲ្យសំណើមនៅបានយូរ
ហើយក៏ជាការទាក់ទាញមួយដែរ។ ប្រើជីលាយទឹកមួយខែម្តង មុនបាញ់ជីត្រូវស្រោចទឹកអ័រគីដេឲ្យជោកសិន
បើមិនដូច្នោះទេ វាធ្វើឲ្យឫសក្រៀម ហើយងាប់ សំខាន់បំផុតគឺ ឫស និងគល់ត្រូវឲ្យសើមមុនពេលបាញ់ជី។
(ឈ្មោះ ជីផ្កាអ័រគីដេ)
ផ្សេងៗ
ដាំចម្រុះប្រភេទគ្នាដើម្បីឲ្យមានភាពឆើតឆាយ
និងផ្ការីកប្រដាក់គ្នា។





No comments:
Post a Comment